ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់កា រ បោះឆ្នោតជ្រើសតាំ ង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ជាលទ្ធផលនៃការចាប់លំដាប់លេខរៀងឈ្មោះគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់កា រ បោះឆ្នោតជ្រើសតាំ ង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺ: -គណបក្សប្រជាជនកម្ពុជា ចាប់បានលំដាប់លេខរៀងទី១ -គណបក្សឆន្ទៈខ្មែរ លេខរៀងទី២ -គណបក្សហ៊្វុនស៊ិនប៉ិច លេខរផងទី៣ -គណបក្សកម្លាំងជាតិ លេខរៀងទី៤។ សូមជម្រាបថា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល ។